News Trending

មធ្យោបាយធ្វើដំណើរតាម រថភ្លើងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ad+1

ភ្នំពេញ: ​អយស្ម័យយានដែលប្រជាជនខ្មែរទូទៅហៅថារថភ្លើង គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ មធ្យោបាយធ្វើដំណើរមួយនេះត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៦។ សព្វថ្ងៃមធ្យោបាយធ្វើដំណើរមួយនេះចេញដំណើរតែបីថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃសុក្រ​ សៅរ៍​ និងថ្ងៃអាទិត្យ ហើយមួយថ្ងៃចេញដំណើរពីរជើងគឺ នៅម៉ោង៧ព្រឹក និងម៉ោង៣រសៀលចំពោះតម្លៃសំបុត្រវិញមាន បីលំដាប់គឺពី ភ្នំពេញទៅខេត្តតាកែវតម្លៃសំបុត្រ៥$​ ពីភ្នំពេញទៅខេត្តកំពតតម្លៃសំបុត្រ៦$ និងពីភ្នំពេញទៅខេត្តព្រះសីហនុតម្លៃសំបុត្រ៧$ក្នុងម្នាក់នាក់។ 



ជាអ្នកធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ​យុវជន​ អួន លំអង និងយុវជន លាស់ ពន្លឹក បានសម្តែងការចាប់អារម្មណ៍ស្រដៀងគ្នាដែរថាការធ្វើដំណើរតាមរថភ្លើងវាផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ​ ថ្វីត្បិតតែវាយឺតបន្តិចមែន។ គាត់រៀប់បន្តទៀតថានៅក្នុងទូរថភ្លើងនីមួយៗមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធWiFi ទូរទស្សន៍​ កង្ហារ​ បន្ទប់ទឹកមានអនាម័យ មានធ្នើរងាយស្រួលក្នុងការដាក់ឥវ៉ាន់ និងមានផាសុខភាព។ យុវជនទាំងពីរបន្តរទៀតថា ការធ្វើដំណើរតាមរថភ្លើងនេះវាមានសុវត្តិភាពជាងមធ្យោបាយធ្វើដំណ់រផ្សេងៗដូចជា រថយន្តក្រុង ម៉ូតូជាដើម។ យុវជនដដែលក៏បានអំពាវនាវឱ្យប្រជាពល់រដ្ឋខ្មែរទាំងអស់ឱ្យចូលរូមធ្វើ​​​​ដំ​​ណើរ​​តាមមធ្យោបាយមួយនេះព្រោះថាវាអាច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងមានសុវត្តិភាព៕






អត្ថបទដោយ​: ​ដឺម ដាលីន
រូបភាពដោយ: រស្មី សិរីរាជ្យ