ក្រោយពីបានបណ្តេញ លោក Michel ចេញពីតំណែងគ្រូបង្វឹកកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅដោយសារតែអាកប្បកិរិយានិង ការដឹកនាំមិនបានល្អ Olympique de Marseille ទើបតែបានតែងតាំងគ្រូបង្វឹកថ្មីគឺលោក Rudi Garcia ។
លោក Michel |
បុរសវ័យ ៥២ ឆ្នាំបានមកជំនួសដំណែង គ្រូបង្វឹកបណ្តោះអាសន្នលោក Franck Passi ដែលឡើងដឹកនាំក្លឹបចាប់តាំងពីលោក Michel បានចាកចេញទៅ។ ជាមួយនឹងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដើម្បី បង្វឹកកីឡាករក្នុងក្លឹបក្របខ័ណកំពូលបារាំង មនុស្សជាច្រើនមានក្តីរំពឹងថា សមត្ថភាពរបស់លោក Garcia និងជួយក្រុមអោយមានកេរ្ត៍ឈ្មោះ ព្រមទាំងភាពរឹងមាំខ្លាំងក្លា ជាថ្មីម្តងទៀត។
មុននឹងត្រឡប់មកដឹកនាំក្លឹបនាទឹកដីកំណើត បុរសសញ្ជាតិបារាំងរូបនេះក៏ធ្លាប់បានទៅដឹកនាំក្រុមចចក AS Roma នៅក្របខ័ណកំពូលអ៊ីតាលី Serie A ចាប់ពីឆ្នាំ ២០១៣ដល់ ២០១៦ ផងដែរ។
លោក Rudi Garcia |
លោក Rudi Garcia |
ប្រភព:ភូមិកីឡា