News Trending

Real Madrid ចេញដំណើរទៅជប៉ុនដើម្បីប្រកួត FIFA Club Word

ad+1

ក្រុមអធិរាជស Real Madrid កំពុងតែធ្វើដំណើរទៅប្រកួតបាល់ទាត់ពានរង្វាន់ FIFA Club World Cup 2016 ដែលរៀបចំប្រទេសជប៉ុន។


  
ការប្រកួតមួយនេះ មានការចូលរួមពីក្រុមជើងឯកប្រចាំទ្វីបជុំវិញពិភពលោកសរុប៧ ក្រុម។ ក្នុងនោះមាន ម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូង(Copa Libertadores) Atlético Nacional, ជើងឯកទ្វីបអាមេរិកខាងជើង (CONCACAF Champions League) América, ជើងឯកទ្វីបអូសេអានី (OFC Champions League) Auckland City, ជើងឯកទ្វីបអាស៊ី(AFC Champions League) Jeonbuk Hyundai Motors , ជើងឯកទ្វីបអាហ្រ្វិក(CAF Champions League) Mamelodi Sundowns, ជើងឯកទ្វីបអឺរ៉ុប(UEFA Champions League) Real Madrid និងជើងឯកប្រចាំលីគជប៉ុន Kashima ក៏មានឈ្មោះផងដែរក្នុងនាមជាម្ចាស់ផ្ទះ។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA Club World Cup 2016 គឺបានចាប់ផ្តើមពីថ្ងៃទី ៨ ធ្នូ ដល់ថ្ងៃទី ១៨ ដោយប្រទេសជប៉ុនបានម្ចាស់ផ្ទះជាលើកទី៨ ស្របពេល Real Madrid និង Atlético Nacional ឈរចាំនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័តជាស្រេចដោយមិនបាច់ប្រកួតវគ្គជម្រុះ។





ប្រភព: ភូមិកីឡា