News Trending

ប្រើ Extension មួយនេះសម្រាប់កំណត់ពេលដំណើរការ Tab ច្រើន

ad+1

ជាទូទៅលោកអ្នកតែងតែបើក Tab ច្រើននៅលើ Browser តែមួយដែលជាបញ្ហានាំឱ្យកុំព្យូទ័រអ្នកដើរ យើត។ ប៉ុន្តែនៅលើ Browser Google Chrome គឺមាន Extension មួយសម្រាប់ជំនួយនូវបញ្ហាមួយនេះបាន។



Extension ​មាន​ឈ្មោះ​ថា​ The Great Suspender ដោយ​វា​ជួយ​ដោះស្រាយ​បញ្ហា​ដោយ​ស្វ័យប្រវត្តិ​ ពោល​វា​នឹង​ផ្អាក​ដំណើរ​ការ​ Tab ណា​មួយ​លើ​ Chrome ដែល​អ្នក​មិន​ប្រើ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ ដើម្បី​​កាត់​បន្ថយ​ការ​ប្រើ​ CPU។



ពេល​ដំឡើង​ Extension ​នេះ​រួច​អ្នក​អាច​កំណត់​រយៈ​ពេល​ណា​មួយ​ដើម្បី​ឲ្យ​ Tab បិទ​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ក៏​អាច​កំណត់​​កុំ​ឲ្យ​ Tab ​ណា​មួយ​ផ្អាក​ដំណើរ​ការ​ទោះ​បី​មិន​ប្រើ​បាន​ដោយ​បញ្ចូល​ឈ្មោះ​វិបសាយ​ទៅ​ក្នុង​ប្រអប់​ Whitelist។