News Trending
Showing posts with label News. Show all posts
Showing posts with label News. Show all posts

មកមើលសំណង់ស្ពានដ៏អស្ចារ្យក្នុងពិភពលោកទាំងអស់គ្នា

អ្នកទំនងជាប្រើពួកវារាល់ថ្ងៃ ប៉ុន្តែ តើអ្នកធ្លាប់ពិចារណាទៅលើវិស្វកម្មស្ពានដែរឬទេ?


ស្ពានទាំងនោះមានទំហំធំ​ ដែលស្ពានទាំងនោះផ្សំឡើងពីជាបេតុង​, ដែក, និងខ្សែភ្លើងដែលមានទម្ងន់រាប់ពាន់តោនប៉ុន្តែវានៅតែឈរយ៉ាងរឹងមាំ, សូម្បីតែក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិបំផ្លិចបំផ្លាញនិងអំពើហិង្សាដូចជាការរញ្ជួយដី, ទឹកជំនន់និងខ្យល់ព្យុះសង្ឃរាជាដើម។ ស្ពានគឺមានគន្លឹះក្នុងការឱ្យយើងផ្លាស់ទីនិងបម្រើជាទិដ្ឋភាពនៃការធ្វើដំណើរការនាំចូលជាច្រើនផងដែរ។ តើអ្នកមានដឹងពីភាពអស្ចារ្យរបស់វាដែរឬទេ? ខាងក្រោមនេះគឺជាស្ពានដែលគួរអោយចាប់អារម្មណ៍បំផុតនៅទីនោះ។


Akashi Kaikyo Bridge



Location Year completed Length Architect
Shandong Province, China 2011 16.6 miles Shandong Gausu Group



Jiaozhou Bay Bridge



Location Year completed Length Architect
Shandong Province, China 2011 16.6 miles Shandong Gausu Group



Lake Pontchartrain Causeway



Location Year completed Length Architect
Louisiana, United States 1956 23.87 miles Louisiana Bridge Company



Millau Viaduct


Location Year completed Length Architect
Aveyron, France 2004 1.53 miles Norman Foster, Michel Virlogeux



Read More

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរី

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើសេចក្តីប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរីក្នុងសាលា Lee Kuan Yew of Public Policy នៅសាកល
វិទ្យាល័យជាតិសិង្ហបុរី សម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះ។



សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនដល់សាធារណៈជន ពិសេស សិស្សនិស្សិត ដែលទើបនឹងបញ្ចប់ថា្នក់បរិប័ត្រនៅតាមសាកលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ឲ្យបានជ្រាបថា៖ ប្រទេសសិង្ហបុរីបានផ្តល់អាហាររូបករណ៍ថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០១៧ ពីសាលា Lee Kuan Yew of Public Policy នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

នេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជាតិសិង្ហបុរី នឹងផ្តល់នូវកម្មវីធីសិក្សាថ្នាក់អនុបណ្ឌិតជូនចំពោះសិស្សនិស្សិតកម្ពុជា រួមមានអនុបណ្ឌិតកិច្ចការបរទេស, អនុបណ្ឌិតនយោបាយសាធារណៈ, អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងអនុបណ្ឌិតគ្រប់គ្រងសាធារណៈ។

សូមជម្រាបថា ​សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យបានទាន់ពេលវេលា ពីព្រោះថា ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
Read More

មធ្យោបាយធ្វើដំណើរតាម រថភ្លើងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ភ្នំពេញ: ​អយស្ម័យយានដែលប្រជាជនខ្មែរទូទៅហៅថារថភ្លើង គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ មធ្យោបាយធ្វើដំណើរមួយនេះត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៦។ សព្វថ្ងៃមធ្យោបាយធ្វើដំណើរមួយនេះចេញដំណើរតែបីថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃសុក្រ​ សៅរ៍​ និងថ្ងៃអាទិត្យ ហើយមួយថ្ងៃចេញដំណើរពីរជើងគឺ នៅម៉ោង៧ព្រឹក និងម៉ោង៣រសៀលចំពោះតម្លៃសំបុត្រវិញមាន បីលំដាប់គឺពី ភ្នំពេញទៅខេត្តតាកែវតម្លៃសំបុត្រ៥$​ ពីភ្នំពេញទៅខេត្តកំពតតម្លៃសំបុត្រ៦$ និងពីភ្នំពេញទៅខេត្តព្រះសីហនុតម្លៃសំបុត្រ៧$ក្នុងម្នាក់នាក់។ 



ជាអ្នកធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ​យុវជន​ អួន លំអង និងយុវជន លាស់ ពន្លឹក បានសម្តែងការចាប់អារម្មណ៍ស្រដៀងគ្នាដែរថាការធ្វើដំណើរតាមរថភ្លើងវាផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ​ ថ្វីត្បិតតែវាយឺតបន្តិចមែន។ គាត់រៀប់បន្តទៀតថានៅក្នុងទូរថភ្លើងនីមួយៗមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធWiFi ទូរទស្សន៍​ កង្ហារ​ បន្ទប់ទឹកមានអនាម័យ មានធ្នើរងាយស្រួលក្នុងការដាក់ឥវ៉ាន់ និងមានផាសុខភាព។ យុវជនទាំងពីរបន្តរទៀតថា ការធ្វើដំណើរតាមរថភ្លើងនេះវាមានសុវត្តិភាពជាងមធ្យោបាយធ្វើដំណ់រផ្សេងៗដូចជា រថយន្តក្រុង ម៉ូតូជាដើម។ យុវជនដដែលក៏បានអំពាវនាវឱ្យប្រជាពល់រដ្ឋខ្មែរទាំងអស់ឱ្យចូលរូមធ្វើ​​​​ដំ​​ណើរ​​តាមមធ្យោបាយមួយនេះព្រោះថាវាអាច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងមានសុវត្តិភាព៕






Read More

ខេត្តកំពង់ឆ្នាំងបានចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកទី២០ ឆ្នាំ២០១៦

ភ្នំពេញ:​ “មហោស្រពបង្ហើរខ្លែងខ្មែរខួបទី២០” ត្រូវបានរៀបចំឡើង​នៅទីលានមុខ​សាលមហោ ស្រពកោះពេជ្រ​​ នា​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ ឆ្នាំ​ ​២០១៧​​ ក្នុងព្រឹត្តការណ៍នេះ​មាន​កីឡាករ​បង្ហើរ​ខ្លែង​ មក​ពី​ខេត្ត​ក្រុង​ចំនួន​១៧​ សិស្ស​, និសិ្សត និង ប្រជាជន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផងដែរ​។



កម្មវិធីនេះត្រូវបានចូលរួមក្រោម​អធិបតី​ភាព​ ឯកឧត្តម សំរាំង​ កំសាន្ត​​ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង​វិចិត្រ​សីល្បះ​ និង ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ ការងារ​អាស៊ាន​ និង​ បំផុស​ចលនា​ស្នា​ដៃ​ថ្មី​លើ​វិ​ស័យ​វប្បធម៌​។

នៅក្នុង​ការ​ប្រកួត​បង្ហើរ​ខ្លែង​គេបាន​បែង​ចែក​ជាពីរ​ប្រភេទ​គឺ​ ប្រភេទទី​មួយ ជាការ​ប្រកួត​បង្ហើរ​ខ្លែង​ឯក មាន​ចំនួន​១៧ខ្លែង​តំណាង​អោយ១៧​ខេត្ត​ក្រុង​​ មាន​បេក្ខជន​​ បេក្ខនារី​ ៣៤​នាក់​។ និង​ប្រភេទ​ទី​២​ ជា​ការ​ប្រកួត​បង្ហើរ​ខ្លែង​ស្វៃរិន​ (ជាខ្លែង​កែច្នៃ​)​ ​ដែល​មាន​១៧ខ្លែង​ដូច​គ្នា​ និង​បេក្ខជន​ បេក្ខនារី​ ៣៤នាក់​។

ចំពោះ​ការ​ដាក់​ពិន្ទុ​ គឺគណះកម្មាការ​បច្ចេកទេស​ត្រួត​ពិនិត្យ​ទៅ​លើ​៣​ចំនុច៖ ​
ទី​១៖ ​សង្កេត​ទៅ​លើ​ភាព​ល្អ​របស់​ខ្លែង​នៅ​ពេល​ (​បង្ហោះឡើង កំពុង​ហើរ​ និងពេលចុះ​), ​
ទី​២​៖ មើល​ទៅ​លើ​សោភ័ណភាព​របស់​ខ្លែង​ថាតើ​មាន​ការ​តុប​តែង​ល្អ​និង​ត្រឹម​ត្រូវ​ឬទេ? ​
ទី​៣៖: ​គណះកម្មាការ​ផ្តល់​ពិន្ទុ​ទៅ​លើ​សម្លេង​របស់ឯក (តើឯក​ណា​មាន​សម្លេង​ល្អ​ជាង​) 

ចំពោះ​ការប្រកួត​បង្ហើរ​ខ្លែង​ឯក ចំណាត់​ថ្នាក់​លេខ១​បាន​ទៅ​លើខ្លែង​ឯក​មកពីខេត្ត​កំពង់ឆ្នាំង​​ដែលខ្លែង​​មាន​ឈ្មោះ​ (ខ្លែង​ឯក​ក្រាំង​លាវ​) បង្ហើរ​ដោយ​លោក​ សេង​ ហាន​ និង​ លោក ​ចាន់​ ដារា​។ រីឯ​ចំណាត់​លេខ២​ បាន​ទៅ​លើ​ខ្លែង​មក​ពី​ខេត្តរតនះគីរី​ ដែលខ្លែង​មាន​ឈ្មោះ​(ខ្លែង​ឯក​រតនះ​មាន​ជ័យ​)​ បង្ហើរ​ដោយ​លោក​ ញឹម​ ថន​ និង​លោក​ ជា​ សឿន​។​ និងចំណាត់ថ្នាក់លេខ៣​បាន​ទៅ​លើ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ខ្លែង​មាន​ឈ្មោះ​ (​ខ្លែង​ឯក​មហិទ្ធឬទ្ធិ​សែន​ជ័យ​បារមី​ត្បូង​ឃ្មុំ​) បង្ហើរ​ដោយ​លោក​ ជុ ភិន​​​ និង​ លោក​ ឃី ផល្លី។

រី​ឯ​ប្រភេទ​ខ្លែង​ស្វៃរិន​ ជាខ្លែង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ប្លែកៗ​ ចំណាត់​ថ្នាក់​ទី១​ បាន​ទៅ​លើ​​ខ្លែង​កង់​ របស់​កញ្ញា​ រ័ត្ន​ បូរី​ អាយុ​១៦ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ ព្រះបាទជ័យវរ្ម័នទី​៧​​ មកពីខេត្ត កណ្តាល​៕


Read More