News Trending
Showing posts with label Sport. Show all posts
Showing posts with label Sport. Show all posts

Perisic ប្រាប់ថាមានបំណងចង់ចាកចេញដើម្បីទៅកាន់ Man Utd

Ivan Perisic ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្ទេរទៅកាន់ Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅ Inter Milan លោក​ Luciano Spalletti ចូលមកកាន់ដំណែង។



អ្នកចាត់ការទូទៅ លោក Jose Mourinho រំពឹងថានឹងអាចនាំយកកីឡាករខ្សែរបម្រើស្លាបសញ្ជាតិ ក្រូអាតមួយនេះ ជាកីឡាករដំបូងសម្រាប់ការដោះដូរកីឡាករ នៅពេលខាងមុខនេះ។


ប្រធានក្លឹប Inter Milan លោក Piero Ausilio បានសម្រេចទទួលសំណើររបស់ Manchester United ដែលចាប់អារម្មណ៍កីឡាករ Perisic ហើយតាមពត៌មានរបស់ Corriere dello Sport  បានឱ្យដឹងថាបើតាមការផ្ទេរនេះ Perisic នឹងទទួលបានប្រាល់ឈ្នួល £100,000 ផោន ក្នុងមួយសប្ដាហ៍



តាមរបាយការណ៍បានឱ្យដឹងថា Manchester United បានដាក់សំណើ 35លានផោន ទៅកាន់ក្លឹបយក្សអ៊ីតាលី Inter Minal។ ក្រៅពី Ivan Perisic គេបានសង្កេតឃើញកីឡាការមួយចំនួនដែលស្ថិក្នុងបញ្ជីរដៅដូរកីឡាការរបស់ លោក Jose Mourinho ដែលមានដូចជា ខ្សែការពារកណ្ដាលរបស់ Benfica កីឡាកា Victor Lindelof, ខ្សែប្រយុទ្ធ Alvaro Morata និង Andrea Belotti និងខ្សែបម្រើកណ្ដាលរបស់ Monaco កីឡាការ Fabinho។

Read More

AC Milan សម្រេចចុះកុងត្រានាំយកខ្សែការពារ Villarreal

ក្លឹបបាល់ទាត់ យក្សអីតាលី AC Milan បានប្រកាសនាំយកខ្សែការពារកណ្ដាល Musacchio មកពីក្លឹប Villarreal ក្នុងកុងត្រារយះពេល 4ឆ្នាំ។


ខ្សែរការពារកណ្ដាលរូបនេះបានធ្វើក្នុងការពិនិត្យសុខភាពរួចរាល់ ហើយបានចុះកុងត្រាទៅកាន់ទឹកដី San Siro របស់ក្លឹប AC Milan ដែលមានតម្លៃខ្លួន 18លាន អឺរ៉ូ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ​ ប្រកបអាជីពបាល់ទាត់នៅក្លឹប River Plate មុនពេលផ្ទេរមកកាន់ក្រុម នាវាទឹក Villarreal នៅឆ្នាំ2009​​។ កីឡាកររូបនេះបានបង្ហាញខ្លួនគ្រប់កម្មវិធីបាន 200ប្រកួត ហើយបានបន្តរមកកាន់ AC Milan។



Musacchio បានក្លាយជាកីឡាករដំបូងដែលផ្ទេរមកកាន់ក្លឹប AC Milan នៅរដូវកាលបន្ទាប់​ ដើម្បីមកពង្រឹកក្លឹប។ គ្រូបង្វឹក លោក Vincenzo Montella បានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី6 នៅ Serie A រដូវកាល 2016-2017 ហើយបានលេងនៅក្នុងក្របខ័ណ្ឌ Europa League។

ក្លឹបបាល់ទាត់ AC Milan ក៏កំពុងស្វះស្វែងក្នុងការនាំយកខ្សែរបម្រើកណ្ដាល វ័យ20ឆ្នាំ  Franck Kessie  មកពីក្លឹបបាល់ទាត់ Atalanta ហើយកំពុងរកចាំការចូលពិនិត្យសុខភាពនៅសប្ដាហ៍នេះ។


Read More

អ្នកចាត់ការទូទៅ លោក Jurgen Klopp មិនទាន់ហ៊ានជឿជាក់កៅអី Champions League

អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp បាននិយាយថា ក្រុមរបស់លោកស៊ុតបញ្ជូលទីយ៉ាងល្អ នៅក្នុងជំនួប រវាង Liverpool និង West Ham ដោយលទ្ធផល Liverpool បានលត់ ក្រុមញញួរ West Ham ក្នុងលទ្ធផង 4-0។ លោក Jurgen Klopp ក៏បាននិយាយបដិសេធថា សម្រាប់កៅអី Champions Leagues នោះគឺមិនទាន់អាចសម្រាច់បានទេ គឺត្រូវចាំដល់ការប្រកួតកាត់សេចក្ដីចុងក្រោយ។

នៅក្នុងសប្ដាហ៍ទី 36 នេះ Liverpool គឺស្ថិតនៅលំដាប់ទី3 មាន 73ពិន្ទុ តាមពីក្រោយដោយក្រុមManchester City មាន 72ពិន្ទុ និងសល់មួយប្រកួតក្នុងដៃ។






ប្រភព: BBC
Read More

នាយកក្រុមហ៊ុនអាកាសចរណ៍ LaMia ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន

នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ LaMia របស់ប្រទេសប៊ូលីវី លោក Gustavo Vargas ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោយពីការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះដឹកក្រុមបាល់ទាត់ Chapecoense ត្រូវបញ្ចប់។ 


ការឃុំខ្លួនបុរសសញ្ជាតិប៊ូលេវីរូបនេះ គឺពាក់ព័ន្ធទៅនឹងករណីមនុស្សឃាតដោយអចេតនា ក្រោយពីជើងហោះហើរក្រុមហ៊ុនរបស់លោក ដែលដឹកអ្នកដំណើរចំនួន ៨១​នាក់បានធ្លាក់ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា កន្លងទៅដោយបានសំលាប់មនុស្ស៧៥នាក់ ក្នុងនោះក៏មានសមាជិកក្រុមបាល់ទាត់   ប្រេស៊ីល Chapecoense ចំនួន១៩នាក់ផងដែរ ។

បើតាមការអោយដឹងពីចៅក្រម Albania Caballero បានបញ្ជាក់ថា យោងទៅលើមាត្រាច្បាប់ព្រហ្មទណ្ឌ លោក Gustavo Vargas គឺបានប្រព្រឹត្តបទល្មើសមនុស្សឃាតដោយអចេតនា ព្រោះក្រុមហ៊ុនរបស់លោកបានធ្វេសប្រហែស ក្នុងតួនាទីរបស់ខ្លួនធ្វើអោយមានគ្រោះថ្នាក់បាត់បង់ជិវិតមនុស្សយ៉ាងច្រើនដូចនេះ ហើយលោកនឹងត្រូវឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតត្រូវបញ្ចប់ ទើបអាចសំរេចទោសកំហុសបាន។

សូមបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ LaMia បានដឹកអ្នកដំណើរ ៨១នាក់ដែលរួមមានក្រុមបាល់ទាត់ Chapecoense ទៅប្រកួតពានរង្វាន់ Copa Sudamericana ឆ្នាំ ២០១៦ វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Atletico National ប៉ុន្តែពេលយន្តហោះធ្វើដំណើរមកជិតដល់ព្រលានយន្តហោះទីក្រុង Medellin ទៅហើយស្រាប់តែ ជួបឧបត្តិហេតុធ្លាក់បណ្តាលអោយបាត់បង់ជីវិតមនុស្សដូចនេះតែម្តង ដោយខណៈនេះការស៊ើបអង្កេតបានបង្ហាញថា យន្តហោះបានអស់សាំង និងមានបញ្ហាចរន្តអគ្គិសនី គាំងម៉ាស៊ីន។
Read More

Real Madrid ចេញដំណើរទៅជប៉ុនដើម្បីប្រកួត FIFA Club Word

ក្រុមអធិរាជស Real Madrid កំពុងតែធ្វើដំណើរទៅប្រកួតបាល់ទាត់ពានរង្វាន់ FIFA Club World Cup 2016 ដែលរៀបចំប្រទេសជប៉ុន។


  
ការប្រកួតមួយនេះ មានការចូលរួមពីក្រុមជើងឯកប្រចាំទ្វីបជុំវិញពិភពលោកសរុប៧ ក្រុម។ ក្នុងនោះមាន ម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូង(Copa Libertadores) Atlético Nacional, ជើងឯកទ្វីបអាមេរិកខាងជើង (CONCACAF Champions League) América, ជើងឯកទ្វីបអូសេអានី (OFC Champions League) Auckland City, ជើងឯកទ្វីបអាស៊ី(AFC Champions League) Jeonbuk Hyundai Motors , ជើងឯកទ្វីបអាហ្រ្វិក(CAF Champions League) Mamelodi Sundowns, ជើងឯកទ្វីបអឺរ៉ុប(UEFA Champions League) Real Madrid និងជើងឯកប្រចាំលីគជប៉ុន Kashima ក៏មានឈ្មោះផងដែរក្នុងនាមជាម្ចាស់ផ្ទះ។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA Club World Cup 2016 គឺបានចាប់ផ្តើមពីថ្ងៃទី ៨ ធ្នូ ដល់ថ្ងៃទី ១៨ ដោយប្រទេសជប៉ុនបានម្ចាស់ផ្ទះជាលើកទី៨ ស្របពេល Real Madrid និង Atlético Nacional ឈរចាំនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័តជាស្រេចដោយមិនបាច់ប្រកួតវគ្គជម្រុះ។




Read More

អតីតគ្រូបង្វឹកក្រុម Roma លោក Rudi Garcia ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីក្រុម Marseille

ក្រោយពីបានបណ្តេញ លោក Michel ចេញពីតំណែងគ្រូបង្វឹកកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅដោយសារតែអាកប្បកិរិយានិង ការដឹកនាំមិនបានល្អ Olympique de Marseille ទើបតែបានតែងតាំងគ្រូបង្វឹកថ្មីគឺលោក Rudi Garcia ។

លោក Michel
បុរសវ័យ ៥២ ឆ្នាំបានមកជំនួសដំណែង គ្រូបង្វឹកបណ្តោះអាសន្នលោក Franck Passi ដែលឡើងដឹកនាំក្លឹបចាប់តាំងពីលោក Michel បានចាកចេញទៅ។ ជាមួយនឹងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដើម្បី បង្វឹកកីឡាករក្នុងក្លឹបក្របខ័ណកំពូលបារាំង មនុស្សជាច្រើនមានក្តីរំពឹងថា សមត្ថភាពរបស់លោក Garcia និងជួយក្រុមអោយមានកេរ្ត៍ឈ្មោះ ព្រមទាំងភាពរឹងមាំខ្លាំងក្លា ជាថ្មីម្តងទៀត។ 

មុននឹងត្រឡប់មកដឹកនាំក្លឹបនាទឹកដីកំណើត បុរសសញ្ជាតិបារាំងរូបនេះក៏ធ្លាប់បានទៅដឹកនាំក្រុមចចក AS Roma នៅក្របខ័ណកំពូលអ៊ីតាលី Serie A ចាប់ពីឆ្នាំ ២០១៣ដល់ ២០១៦ ផងដែរ។

លោក Rudi Garcia
លោក Rudi Garcia

ប្រភព:ភូមិកីឡា
Read More

លោក Luis Enrique បង្កើតកំណត់ត្រាថ្មីមួយបន្ទាប់ពីឈ្នះយប់មិញ

លោក Luis Enrique បានបន្តរបង្កើតកំណត់ត្រាថ្មី សម្រាប់ក្រុមងអ្នកមានបុណ្យ Barcelona បន្ទាប់ដឹកនាំក្រុមបានឈ្នះបួនប្រកួតនៅក្នុងរដូវកាលថ្មីនេះ។


អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះ បានចូលមកដឹកនាំក្រុម Barca នៅក្នុងឆ្នាំ 2014 ក្នុងនោះផងដែរលោកបានដឹកនាំក្រុមមួយនេះ ២រដូវកាល និងកំពុងចាប់ផ្ដើមរដូវកាលថ្មីបាន ៤ប្រកួត ដោយក្នុងនោះលោកបានដឹកនាំក្លឹមមួយនេះឈ្នះបាន ១០០ប្រកួត ក្នុងចំណោមការប្រកួតផ្លូវការ ១២៦ប្រកួតកន្លងមក។ Barcelona បានឈ្នះ ៦១ប្រកួតនៅក្នុងលីក, ១៨ប្រកួត នៅ Champion League, ១៦ប្រកួតក្នុងពានរង្វាប់ Spanish Cup, ២ប្រកួតក្នុងពាន Club World Cup និង ១ប្រកួតទៀតនៅក្នុងពានរង្វាន់ European Super Cup។ ដូចនេះ ចាប់តាំងពីរដូវកាល 2014/2015 ក្លឹបអ្នកមានបុណ្យមួយនេះ ស្គាល់ពាក្យថាចាញ់ ១៣ដង និងស្មើ ១៣ដង តែប៉ុណ្ណោះ។


សម្រាប់ការប្រកួតយប់មិញនេះគឺក្រុម FC Barcelona បានយកឈ្នះក្រុម Athletic Bilbao ក្នុងលទ្ធផល ១ ទល់នឹង ០ ដែល ១គ្រាប់នេះគឺជាការតែតបញ្ជូលទីពីកីឡាករ Rakitic នាទី ទី ២១បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Ada Turan៕






Read More

បណ្ដាប្រទេសដែលមានស្រ្ដីឈ្នះមេដាយអូឡាំពិចច្រើនជាងបុរស

ភាពជោគជ័យរបស់ស្រ្តី នៅក្នុងការប្រកួតអូឡាំពិច អាចត្រូវបានចងក្រងទៅក្នុងប្រទេសរបស់ពួកគេ។ ស្ដ្រីបានឈ្នះមេដាយមាសច្រើនជាងបុរស នៅក្នុង២៩ប្រទេសដែលបានចូលរួមកីឡាអូឡាំពិច Rio 2016 និង អូឡាំពិចរដូវក្ដៅផ្សេងៗទៀត។

ខាងក្រោមនេះគឺតំណាងឱ្យការឈ្នះមេដាយសរុប ដោយមិនរាប់បញ្ជូលការប្រកួតជាក្រុម



បុរសជនជាតិអាមេរិក បានឈ្នះ មេដាយ ច្រើនជាងស្ត្រីនៃ ប្រវត្តិសាស្រ្តរបស់ កីឡាអូឡាំពិកនេះ ប៉ុន្តែ គម្លាតនេះ បានចាប់ផ្តើម កាត់បន្ថយ ក្នុងឆ្នាំ 1980 ។ មួយទសវត្សរ៍ មុន, ក្នុងឆ្នាំ 1972 , រដ្ឋាភិបាលសហព័ន្ធ បានផ្តល់ ភាពស្មើគ្នារវាង ស្ត្រី និង បុរស តាមរយៈការ ធ្វើវិសោធនកម្ម អប់រំ កីឡា ដែលគេស្គាល់ថា IX ។ ស្ត្រី កើនលើស បុរសនៅក្នុង ចំនួនមេដាយ អូឡាំពិច រដូវក្តៅ  ជាលើកដំបូងនៅក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ 2008 នៅទីក្រុងប៉េកាំង។

សម្រាប់ប្រទេសចិន , ដែលបានចូលមក 20 ឆ្នាំ មុន។ ស្ត្រីនៅក្នុង ប្រទេសចិនបាន ទទួលសមិទ្ធិផលប្រសើរ ជាងបុរស ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក របស់ខ្លួន តាំងពី ឆ្នាំ 1988 មក ពួកគេប្រមូលមេដាយ ច្រើនជាង ១០ រាល់ការប្រកួត។



Jamaica ដែលជាប្រទេស មានចំនួនប្រជាជនតិច ជាងបី លាននាក់ បានកើតលើង តារាឆ្នើម បុរសនិងស្ត្រី នៅក្នុងឆ្នាំ 2008 នេះដូចជា: Usain Boltនិង Shelly - Ann Fraser - Pryce ។ ទោះបីជា អត្តពលិក ជាស្ត្រី របស់ប្រទេសនេះ បានឈ្នះមេដាយ ច្រើនជាងបុរស ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Rio ប៉ុន្តែលោក Bolt បានទទួល ការចាប់អារម្មណ៍ច្រើនជាងនេះ។


Read More

ទស្សនារូបភាពជុំវិញការបិទការប្រកួតកីឡាអូឡាំពិច Rio2016

នេះជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅក្នុងការបិទការប្រកួតកីឡាអូឡាំពិច Rio 2016 កាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបិទកម្មវិធីនេះ ក៏មានបង្ហាញនូវការអបអរដល់ ប្រទេសជប៉ុន ដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិនេះនៅឆ្នាំ ២០២០។















ពហុកីឡាដ្ឋាន Maracaná បញ្ជេញពណ៌ក្រហមអបអរដល់ជប៉ុនជាម្ចាស់ផ្ទះអូឡាំពិច ឆ្នាំ២០២០


Read More

Barcelona បានដាក់គោលដៅលើអ្នកចាំទី Cillenssen របស់ Ajax

ក្រុមជើងឯងលីកកំពូលរប់សអេស្ប៉ាញត្រូវបានគេរាយការណ៍ថាបានបានដាក់គោលដៅថ្មីទៅលើអ្នកចាំទីសញ្ជាតិហូឡង់ ដើម្បីជំនួសកន្លែងរបស់ Claudio Bravo ដែលបានផ្ទេរទៅកាន់ក្រុម Manchester City។


យោងតាមសារពត៌មាន De Telegraaf  បានឱ្យដឹងថា Barcelona កំពុងឈានដល់ការនាំយកអ្នកចាំទីរបស់ក្រុម Ajax, Jasper Cillessen។

ម្ចាស់ជើងឯកមួយនេះបានសម្លឹងឃើញ កីឡាករវយ័ ២៧ឆ្នាំរូបនេះ ដើម្បីជំនួសកន្លែង Bravo ដែលបានបញ្ចប់ការផ្ទេរទៅកាន់ក្រុមមេឃខៀវ Manchester City។

Barcelona បានដាក់សំណើរទៅកាន់អ្នកចាំទីអន្តរជាតិរបស់ហូឡង់រូបនេះ ក្នុងតម្លៃ 10-12 លានអ៊ឺរ៉ូ

Cillessen បានផ្ទេរមក Ajax ពីក្រុម NEC ក្នុងឆ្នាំ 2011 ហើយបានបង្ហាញខ្លួនជាង 100 ប្រកួតនៅក្នុងក្រុមនេះនៅគ្រប់កម្មវិធី។





Read More

Chelsea កំពុងសម្លឹងរកការទិញយកកីឡាករ Rodriguez

ត្រុមតោខៀវ កំពុងសម្លឹងដើម្បីនាំយកខ្សែការពារស្ដាំដើម្បីពង្រឹងក្រុម បន្ទាប់ពីការចាកចេញរបស់ Baba Rahman ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Schalke ហើយជម្រើសរបស់ពួកគេពេលនេះគឺមានតែ Cesar Azpilicueta ម្នាក់គត់។



ក្រុមតោខៀវ Chelsea គ្រោង 22 លានផោន សម្រាប់ការនាំយកខ្សែរការពារក្រុម Wolfsburg, Ricardo Rodriguez នេះយោងតាម Daily Mirror។

ក្រុមChelsea ចង់បានខ្សែរការពាររូបនេះដើម្បីជំនួស Baba Rahman ដែលក្រុម Schalke ខ្ចីជើង បន្ទាប់ពីការបង្ហាយខ្លួនក្នុងរដូវកាលដំបូងនៅ Stamford Bridge។


Chelsea ត្រូវបានគេរាយការណ៍ថា ក៏បានកំពុងពិចារណាដើម្បីនាំយកកីឡាការ Jonas Hector របស់ Koln ដែរ ប៉ុន្ដែកីឡារករសញ្ជាតិអាឡឺម៉ង់រូបនេះ បានចុះកុងត្រាថ្មីជាក្រុមនៅលីកកំពូល Bundesliga មួយនេះដែរបានតម្លើងតម្លៃខ្លួនរបស់រូបគេ
Read More

Arsenal សម្រេចផ្ទេរ Campbell ទៅកាន់ក្រុម Sporting ក្នុងលក្ខខណ្ឌខ្ចីជើង

ខ្សែរប្រម្រើស្លាប Joel Campbell ដែលបានបង្ហាញខ្លួន ៣០ប្រកួតសម្រាប់ក្រុមកាំភ្លើងធំមួយនេះ ត្រូវបានលោក Arsene Wenger សម្រេចមិនដាក់នៅក្នុងគម្រោងសម្រាប់ការប្រកួតក្នុងរដូវកាល 2016-2017 នេះទេ។


ខ្សែបម្រើរូបនេះត្រូវបានក្រុម Sporting ដាក់សំណើរនៅក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាម O Jogo. កីឡាករសញ្ជាតិ Costa Rica បានបង្ហាញខ្លួន ៣០ប្រកួត និងស៊ុតបញ្ចូលទីបាន ៤គ្រាប់សម្រាប់ Arsenal នៅរដូវកាលមុន។


ប៉ុន្តែសេចក្ដីរាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា រូបគេបានចាក់ចេញពីទឹកដី Emirates Stadium ហើយបានទៅដល់ទីក្រុង Lisbon ដើម្បីឆ្លងកាត់ការពីនិត្យសុខភាព និងចុះកុងត្រា។

Read More

លោក Luis Enrique បាននិយាយទៅអ្នកសារពត៌មាន នៅក្នុងការប្រកួតជើងទីពីរនៃពានរង្វាន់ Spanish Super Cup



"វាជាការ រីករាយណាស់ យើងមិនបាន របូតគ្រាប់ស៊ុតបញ្ចូលទីណាមួយ ហើយនោះគឺ ដោយសារតែកីឡាករ ដែលបានប្រកួតមានការស៊ីសង្វាក់គ្នា" អ្នកចាត់ការទូទៅក្លឹម Barcelona បានបន្ដរ ។ 
"ប៉ុន្តែ វាគឺជា លទ្ធផលដ៏ល្អ ត្រឹមត្រូវ។ ឥឡូវនេះយើងត្រូវ ផ្តោតលើ ការប្រកួត នៅថ្ងៃសៅរ៍, ដែលជាការចាប់ផ្តើមនៃការប្រកួតលីក ដែលយើងជាម្ចាស់ជើងឯក និង កំពុងស្វែងជ័យជម្នះដើម្បីរក្សា ប្រវត្តសាស្រ្តរបស់យើង"។

លោកបានទទួលស្គាល់ទៀតថាការរបួសរបស់ Javier Mascherano គឺជាបញ្ហាស្មុកស្មាញបន្ដិចហើយ, ហើយលោកក៏បាននិយាយទៀតផងដែរថា  "ខ្ញុំពិតជារីករាយជាមួយនឹងការបង្ហាញទំរង់លេងដ៏ល្អរបស់ Arda Turan។ វាជាការល្អណាស់ដែលគាត់អាចបន្តរបង្ហាញទម្រង់នេះតទៅទៀត"។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ ចុងក្រោយបំផុតនេះបានធ្វើឱ្យ អ្នកចាត់ការ លោក Luis Enrique ក្លាយជាអ្នកចាត់ការជោគជ័យបំផុត ទីបី ក្នុងប្រវត្តិសាស្រ្ត ក្លឹប FC Barcelona ដោយស្ថិតក្រោមអ្នកចាត់ការលោក Johan Cruyff និង លោក Pep Guardiola ។


Read More

Chelsea ត្រៀមប្រាក់ដើម្បីចុះហត្ថលេខានាំយកខ្សែរការពារពីក្រុម Napoli

Kalidou Koulibaly (Napoli)

ក្រុមតោខៀវ Chelsea បានធ្វើការចចារដើម្បីនាំយក ខ្សែការពារ ក្រុម Napoli  Kalidou Koulibaly ក្នុងកិច្ចព្រមព្រៀង ដែលអាចមានតម្លៃ ជាកំណត់ត្រារបស់ក្លិបគឺ £60 លានផោន, នេះបើយោងតាម ​​កាសែត Daily Telegraph ។ 

លោក Antonio Conte បាននាំយក N'Golo Kant និង Michy Batshuayi នៅរដូវក្តៅនេះហើយក៏  កំពុងស្វែងរកកីឡាករបន្ថែមទៀត ដើម្បីពង្រឹងក្រុមរបស់គាត់ នៅមុនបំណាច់ខែនេះ។ 

កិច្ចព្រមព្រៀង សម្រាប់ការនាំយក Koulibaly មួយមិនអាច សម្គាល់ថា Chelsea បញ្ចប់ការដោះដូរកីឡារកទេបើយោងតាមសេចក្ដីរាយការណ៍ ក្នុងនោះក៏មាន  Romelu Lukaku នៅតែស្ថិតក្នុងខ្សែភ្នែករបស់គ្រូបង្វឹកលោក Antonio Conte ដែរ ទោះបីជាក្រុម Everton មានការស្ទាក់ស្ទើរដើម្បីលក់កីឡាកររូបនេះក៏ដោយ។
Kalidou Koulibaly (Napoli)

Read More