Ivan Perisic ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្ទេរទៅកាន់ Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅ Inter Milan លោក Luciano Spalletti ចូលមកកាន់ដំណែង។
អ្នកចាត់ការទូទៅ លោក Jose Mourinho រំពឹងថានឹងអាចនាំយកកីឡាករខ្សែរបម្រើស្លាបសញ្ជាតិ ក្រូអាតមួយនេះ ជាកីឡាករដំបូងសម្រាប់ការដោះដូរកីឡាករ នៅពេលខាងមុខនេះ។
ប្រធានក្លឹប Inter Milan លោក Piero Ausilio បានសម្រេចទទួលសំណើររបស់ Manchester United ដែលចាប់អារម្មណ៍កីឡាករ Perisic ហើយតាមពត៌មានរបស់ Corriere dello Sport បានឱ្យដឹងថាបើតាមការផ្ទេរនេះ Perisic នឹងទទួលបានប្រាល់ឈ្នួល £100,000 ផោន ក្នុងមួយសប្ដាហ៍
តាមរបាយការណ៍បានឱ្យដឹងថា Manchester United បានដាក់សំណើ 35លានផោន ទៅកាន់ក្លឹបយក្សអ៊ីតាលី Inter Minal។ ក្រៅពី Ivan Perisic គេបានសង្កេតឃើញកីឡាការមួយចំនួនដែលស្ថិក្នុងបញ្ជីរដៅដូរកីឡាការរបស់ លោក Jose Mourinho ដែលមានដូចជា ខ្សែការពារកណ្ដាលរបស់ Benfica កីឡាកា Victor Lindelof, ខ្សែប្រយុទ្ធ Alvaro Morata និង Andrea Belotti និងខ្សែបម្រើកណ្ដាលរបស់ Monaco កីឡាការ Fabinho។