News Trending

AC Milan សម្រេចចុះកុងត្រានាំយកខ្សែការពារ Villarreal

ad+1

ក្លឹបបាល់ទាត់ យក្សអីតាលី AC Milan បានប្រកាសនាំយកខ្សែការពារកណ្ដាល Musacchio មកពីក្លឹប Villarreal ក្នុងកុងត្រារយះពេល 4ឆ្នាំ។


ខ្សែរការពារកណ្ដាលរូបនេះបានធ្វើក្នុងការពិនិត្យសុខភាពរួចរាល់ ហើយបានចុះកុងត្រាទៅកាន់ទឹកដី San Siro របស់ក្លឹប AC Milan ដែលមានតម្លៃខ្លួន 18លាន អឺរ៉ូ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ​ ប្រកបអាជីពបាល់ទាត់នៅក្លឹប River Plate មុនពេលផ្ទេរមកកាន់ក្រុម នាវាទឹក Villarreal នៅឆ្នាំ2009​​។ កីឡាកររូបនេះបានបង្ហាញខ្លួនគ្រប់កម្មវិធីបាន 200ប្រកួត ហើយបានបន្តរមកកាន់ AC Milan។



Musacchio បានក្លាយជាកីឡាករដំបូងដែលផ្ទេរមកកាន់ក្លឹប AC Milan នៅរដូវកាលបន្ទាប់​ ដើម្បីមកពង្រឹកក្លឹប។ គ្រូបង្វឹក លោក Vincenzo Montella បានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី6 នៅ Serie A រដូវកាល 2016-2017 ហើយបានលេងនៅក្នុងក្របខ័ណ្ឌ Europa League។

ក្លឹបបាល់ទាត់ AC Milan ក៏កំពុងស្វះស្វែងក្នុងការនាំយកខ្សែរបម្រើកណ្ដាល វ័យ20ឆ្នាំ  Franck Kessie  មកពីក្លឹបបាល់ទាត់ Atalanta ហើយកំពុងរកចាំការចូលពិនិត្យសុខភាពនៅសប្ដាហ៍នេះ។