នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ LaMia របស់ប្រទេសប៊ូលីវី លោក Gustavo Vargas ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោយពីការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះដឹកក្រុមបាល់ទាត់ Chapecoense ត្រូវបញ្ចប់។
ការឃុំខ្លួនបុរសសញ្ជាតិប៊ូលេវីរូបនេះ គឺពាក់ព័ន្ធទៅនឹងករណីមនុស្សឃាតដោយអចេតនា ក្រោយពីជើងហោះហើរក្រុមហ៊ុនរបស់លោក ដែលដឹកអ្នកដំណើរចំនួន ៨១នាក់បានធ្លាក់ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា កន្លងទៅដោយបានសំលាប់មនុស្ស៧៥នាក់ ក្នុងនោះក៏មានសមាជិកក្រុមបាល់ទាត់ ប្រេស៊ីល Chapecoense ចំនួន១៩នាក់ផងដែរ ។
បើតាមការអោយដឹងពីចៅក្រម Albania Caballero បានបញ្ជាក់ថា យោងទៅលើមាត្រាច្បាប់ព្រហ្មទណ្ឌ លោក Gustavo Vargas គឺបានប្រព្រឹត្តបទល្មើសមនុស្សឃាតដោយអចេតនា ព្រោះក្រុមហ៊ុនរបស់លោកបានធ្វេសប្រហែស ក្នុងតួនាទីរបស់ខ្លួនធ្វើអោយមានគ្រោះថ្នាក់បាត់បង់ជិវិតមនុស្សយ៉ាងច្រើនដូចនេះ ហើយលោកនឹងត្រូវឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតត្រូវបញ្ចប់ ទើបអាចសំរេចទោសកំហុសបាន។
សូមបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ LaMia បានដឹកអ្នកដំណើរ ៨១នាក់ដែលរួមមានក្រុមបាល់ទាត់ Chapecoense ទៅប្រកួតពានរង្វាន់ Copa Sudamericana ឆ្នាំ ២០១៦ វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Atletico National ប៉ុន្តែពេលយន្តហោះធ្វើដំណើរមកជិតដល់ព្រលានយន្តហោះទីក្រុង Medellin ទៅហើយស្រាប់តែ ជួបឧបត្តិហេតុធ្លាក់បណ្តាលអោយបាត់បង់ជីវិតមនុស្សដូចនេះតែម្តង ដោយខណៈនេះការស៊ើបអង្កេតបានបង្ហាញថា យន្តហោះបានអស់សាំង និងមានបញ្ហាចរន្តអគ្គិសនី គាំងម៉ាស៊ីន។