News Trending

ខេត្តកំពង់ឆ្នាំងបានចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកទី២០ ឆ្នាំ២០១៦

ad+1

ភ្នំពេញ:​ “មហោស្រពបង្ហើរខ្លែងខ្មែរខួបទី២០” ត្រូវបានរៀបចំឡើង​នៅទីលានមុខ​សាលមហោ ស្រពកោះពេជ្រ​​ នា​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ ឆ្នាំ​ ​២០១៧​​ ក្នុងព្រឹត្តការណ៍នេះ​មាន​កីឡាករ​បង្ហើរ​ខ្លែង​ មក​ពី​ខេត្ត​ក្រុង​ចំនួន​១៧​ សិស្ស​, និសិ្សត និង ប្រជាជន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផងដែរ​។



កម្មវិធីនេះត្រូវបានចូលរួមក្រោម​អធិបតី​ភាព​ ឯកឧត្តម សំរាំង​ កំសាន្ត​​ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង​វិចិត្រ​សីល្បះ​ និង ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ ការងារ​អាស៊ាន​ និង​ បំផុស​ចលនា​ស្នា​ដៃ​ថ្មី​លើ​វិ​ស័យ​វប្បធម៌​។

នៅក្នុង​ការ​ប្រកួត​បង្ហើរ​ខ្លែង​គេបាន​បែង​ចែក​ជាពីរ​ប្រភេទ​គឺ​ ប្រភេទទី​មួយ ជាការ​ប្រកួត​បង្ហើរ​ខ្លែង​ឯក មាន​ចំនួន​១៧ខ្លែង​តំណាង​អោយ១៧​ខេត្ត​ក្រុង​​ មាន​បេក្ខជន​​ បេក្ខនារី​ ៣៤​នាក់​។ និង​ប្រភេទ​ទី​២​ ជា​ការ​ប្រកួត​បង្ហើរ​ខ្លែង​ស្វៃរិន​ (ជាខ្លែង​កែច្នៃ​)​ ​ដែល​មាន​១៧ខ្លែង​ដូច​គ្នា​ និង​បេក្ខជន​ បេក្ខនារី​ ៣៤នាក់​។

ចំពោះ​ការ​ដាក់​ពិន្ទុ​ គឺគណះកម្មាការ​បច្ចេកទេស​ត្រួត​ពិនិត្យ​ទៅ​លើ​៣​ចំនុច៖ ​
ទី​១៖ ​សង្កេត​ទៅ​លើ​ភាព​ល្អ​របស់​ខ្លែង​នៅ​ពេល​ (​បង្ហោះឡើង កំពុង​ហើរ​ និងពេលចុះ​), ​
ទី​២​៖ មើល​ទៅ​លើ​សោភ័ណភាព​របស់​ខ្លែង​ថាតើ​មាន​ការ​តុប​តែង​ល្អ​និង​ត្រឹម​ត្រូវ​ឬទេ? ​
ទី​៣៖: ​គណះកម្មាការ​ផ្តល់​ពិន្ទុ​ទៅ​លើ​សម្លេង​របស់ឯក (តើឯក​ណា​មាន​សម្លេង​ល្អ​ជាង​) 

ចំពោះ​ការប្រកួត​បង្ហើរ​ខ្លែង​ឯក ចំណាត់​ថ្នាក់​លេខ១​បាន​ទៅ​លើខ្លែង​ឯក​មកពីខេត្ត​កំពង់ឆ្នាំង​​ដែលខ្លែង​​មាន​ឈ្មោះ​ (ខ្លែង​ឯក​ក្រាំង​លាវ​) បង្ហើរ​ដោយ​លោក​ សេង​ ហាន​ និង​ លោក ​ចាន់​ ដារា​។ រីឯ​ចំណាត់​លេខ២​ បាន​ទៅ​លើ​ខ្លែង​មក​ពី​ខេត្តរតនះគីរី​ ដែលខ្លែង​មាន​ឈ្មោះ​(ខ្លែង​ឯក​រតនះ​មាន​ជ័យ​)​ បង្ហើរ​ដោយ​លោក​ ញឹម​ ថន​ និង​លោក​ ជា​ សឿន​។​ និងចំណាត់ថ្នាក់លេខ៣​បាន​ទៅ​លើ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ខ្លែង​មាន​ឈ្មោះ​ (​ខ្លែង​ឯក​មហិទ្ធឬទ្ធិ​សែន​ជ័យ​បារមី​ត្បូង​ឃ្មុំ​) បង្ហើរ​ដោយ​លោក​ ជុ ភិន​​​ និង​ លោក​ ឃី ផល្លី។

រី​ឯ​ប្រភេទ​ខ្លែង​ស្វៃរិន​ ជាខ្លែង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ប្លែកៗ​ ចំណាត់​ថ្នាក់​ទី១​ បាន​ទៅ​លើ​​ខ្លែង​កង់​ របស់​កញ្ញា​ រ័ត្ន​ បូរី​ អាយុ​១៦ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ ព្រះបាទជ័យវរ្ម័នទី​៧​​ មកពីខេត្ត កណ្តាល​៕



អត្ថបទដោយ: ផល ឧត្តម