News Trending

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរី

ad+1

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើសេចក្តីប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរីក្នុងសាលា Lee Kuan Yew of Public Policy នៅសាកល
វិទ្យាល័យជាតិសិង្ហបុរី សម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះ។



សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនដល់សាធារណៈជន ពិសេស សិស្សនិស្សិត ដែលទើបនឹងបញ្ចប់ថា្នក់បរិប័ត្រនៅតាមសាកលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ឲ្យបានជ្រាបថា៖ ប្រទេសសិង្ហបុរីបានផ្តល់អាហាររូបករណ៍ថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០១៧ ពីសាលា Lee Kuan Yew of Public Policy នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

នេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជាតិសិង្ហបុរី នឹងផ្តល់នូវកម្មវីធីសិក្សាថ្នាក់អនុបណ្ឌិតជូនចំពោះសិស្សនិស្សិតកម្ពុជា រួមមានអនុបណ្ឌិតកិច្ចការបរទេស, អនុបណ្ឌិតនយោបាយសាធារណៈ, អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងអនុបណ្ឌិតគ្រប់គ្រងសាធារណៈ។

សូមជម្រាបថា ​សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យបានទាន់ពេលវេលា ពីព្រោះថា ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។