News Trending

/



Perisic ប្រាប់ថាមានបំណងចង់ចាកចេញដើម្បីទៅកាន់ Man Utd

Ivan Perisic ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្ទេរទៅកាន់ Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅ Inter Milan លោក​ Luciano Spalletti ចូលមកកាន់ដំណែង។



អ្នកចាត់ការទូទៅ លោក Jose Mourinho រំពឹងថានឹងអាចនាំយកកីឡាករខ្សែរបម្រើស្លាបសញ្ជាតិ ក្រូអាតមួយនេះ ជាកីឡាករដំបូងសម្រាប់ការដោះដូរកីឡាករ នៅពេលខាងមុខនេះ។


ប្រធានក្លឹប Inter Milan លោក Piero Ausilio បានសម្រេចទទួលសំណើររបស់ Manchester United ដែលចាប់អារម្មណ៍កីឡាករ Perisic ហើយតាមពត៌មានរបស់ Corriere dello Sport  បានឱ្យដឹងថាបើតាមការផ្ទេរនេះ Perisic នឹងទទួលបានប្រាល់ឈ្នួល £100,000 ផោន ក្នុងមួយសប្ដាហ៍



តាមរបាយការណ៍បានឱ្យដឹងថា Manchester United បានដាក់សំណើ 35លានផោន ទៅកាន់ក្លឹបយក្សអ៊ីតាលី Inter Minal។ ក្រៅពី Ivan Perisic គេបានសង្កេតឃើញកីឡាការមួយចំនួនដែលស្ថិក្នុងបញ្ជីរដៅដូរកីឡាការរបស់ លោក Jose Mourinho ដែលមានដូចជា ខ្សែការពារកណ្ដាលរបស់ Benfica កីឡាកា Victor Lindelof, ខ្សែប្រយុទ្ធ Alvaro Morata និង Andrea Belotti និងខ្សែបម្រើកណ្ដាលរបស់ Monaco កីឡាការ Fabinho

Read More

AC Milan សម្រេចចុះកុងត្រានាំយកខ្សែការពារ Villarreal

ក្លឹបបាល់ទាត់ យក្សអីតាលី AC Milan បានប្រកាសនាំយកខ្សែការពារកណ្ដាល Musacchio មកពីក្លឹប Villarreal ក្នុងកុងត្រារយះពេល 4ឆ្នាំ។


ខ្សែរការពារកណ្ដាលរូបនេះបានធ្វើក្នុងការពិនិត្យសុខភាពរួចរាល់ ហើយបានចុះកុងត្រាទៅកាន់ទឹកដី San Siro របស់ក្លឹប AC Milan ដែលមានតម្លៃខ្លួន 18លាន អឺរ៉ូ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ​ ប្រកបអាជីពបាល់ទាត់នៅក្លឹប River Plate មុនពេលផ្ទេរមកកាន់ក្រុម នាវាទឹក Villarreal នៅឆ្នាំ2009​​។ កីឡាកររូបនេះបានបង្ហាញខ្លួនគ្រប់កម្មវិធីបាន 200ប្រកួត ហើយបានបន្តរមកកាន់ AC Milan។



Musacchio បានក្លាយជាកីឡាករដំបូងដែលផ្ទេរមកកាន់ក្លឹប AC Milan នៅរដូវកាលបន្ទាប់​ ដើម្បីមកពង្រឹកក្លឹប។ គ្រូបង្វឹក លោក Vincenzo Montella បានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី6 នៅ Serie A រដូវកាល 2016-2017 ហើយបានលេងនៅក្នុងក្របខ័ណ្ឌ Europa League។

ក្លឹបបាល់ទាត់ AC Milan ក៏កំពុងស្វះស្វែងក្នុងការនាំយកខ្សែរបម្រើកណ្ដាល វ័យ20ឆ្នាំ  Franck Kessie  មកពីក្លឹបបាល់ទាត់ Atalanta ហើយកំពុងរកចាំការចូលពិនិត្យសុខភាពនៅសប្ដាហ៍នេះ។


Read More

អ្នកចាត់ការទូទៅ លោក Jurgen Klopp មិនទាន់ហ៊ានជឿជាក់កៅអី Champions League

អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp បាននិយាយថា ក្រុមរបស់លោកស៊ុតបញ្ជូលទីយ៉ាងល្អ នៅក្នុងជំនួប រវាង Liverpool និង West Ham ដោយលទ្ធផល Liverpool បានលត់ ក្រុមញញួរ West Ham ក្នុងលទ្ធផង 4-0។ លោក Jurgen Klopp ក៏បាននិយាយបដិសេធថា សម្រាប់កៅអី Champions Leagues នោះគឺមិនទាន់អាចសម្រាច់បានទេ គឺត្រូវចាំដល់ការប្រកួតកាត់សេចក្ដីចុងក្រោយ។

នៅក្នុងសប្ដាហ៍ទី 36 នេះ Liverpool គឺស្ថិតនៅលំដាប់ទី3 មាន 73ពិន្ទុ តាមពីក្រោយដោយក្រុមManchester City មាន 72ពិន្ទុ និងសល់មួយប្រកួតក្នុងដៃ។






ប្រភព: BBC
Read More

ទាញយក សៀវភៅប្រលោមលោក រឿង សុផាត អានទាំងអស់គ្នា


ទាញយក សៀវភៅប្រលោមលោក រឿង សុផាត



ក. អ្នកនិពន្ធ


លោក​ រីម​ គីន កើតនៅឆ្នាំ១៩១១​ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ លោកមាន​ឪពុក​​ឈ្មោះ គីមម្ដាយឈ្មោះ សោ ដែលជាគ្រួសារសាមញ្ញមួយ។​ ឪពុកលោកបាន​ទទួល​អនិច្ចកម្ម​ទៅ​ដោយក្រុមចោរប្លន់ នៅពេលដែលលោកទើបតែមានអាយុ​៧ឆ្នាំ​ប៉ុណ្ណោះ​។​ លោកក៏បានទៅរស់នៅ​ជា​​មួយ​ម្ដាយ​រហូតមក។

នៅក្នុងវ័យកុមារលោក រីម គីន បានសិក្សារៀនសូត្រអក្សរខ្មែរ​ក្នុងសំណាក់​ព្រះភិក្ខុ​មួយ​អង្គ​​ព្រះនាមអាចារ្យ​ សាំង ត្រូវជាបងប្អូនជីដូនមួយញាតិខាងម្ដាយ​របស់​លោក​ ដែលគង់នៅវត្តស្វាយ​ដង្គំក្នុងសង្កាត់លេខ៣ ក្រុងភ្នំពេញ។​ ក្នុងការសិក្សា​ផ្នែក​អក្សរ​​សាស្រ្តនេះ​កុមារ រីម គីន បានខិតខំ​រៀនសូត្រ ហើយយកចិត្តទុកដាក់ក្នុងការស្ដាប់ និងអាន សាស្រ្តារឿង សាស្រ្តាច្បាប់ និងអក្សរសិល្ប៍​ជារៀងរាល់ថ្ងៃ។ ស្នាដៃរឿសូផា ត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ទី៩ ហើយនិពន្ធនៅក្នុងឆ្នាំ១៩៣៨។


ខ. សងេ្ខបរឿង


លោកសួន និង​នាងសូយា ឪពុកម្ដាយរបស់​សូផាត បានជួបជុំគ្នាដោយ​មិន​បានរៀប​ការ​នឹង​គ្នា​ឡើយ។ លោកសួន ជាអ្នកភ្នំពេញ​ រួចបានមកធ្វើជា​ចៅ​ហ្វាយ​ស្រុកសិរីសោភ័ណ​ ខេត្តបាត់ដំបង ​លោក​បានស្រឡាញ់នាងសូយា ជាស្រ្តីកំព្រាក្រីក្រដោយ​លួច​លាក់។​ ពេលនាង​មានផ្ទៃ​ពោះ លោកសួនត្រូវ​ផ្លាស់​ទៅ​ភ្នំពេញវិញ។ លោកមិនបានយកនាង​សូយា ​ទៅជាមួយលោកទេ​ ព្រោះ​នៅភ្នំពេញលោកមានគូ​ដណ្តឹង​រួចហើយ តែមុនពេលចាកចេញទៅលោក​បាន លួងលោមនាងសូយា​ ព្រមទាំងប្រគល់ចិញ្ចៀន មួយវង់ឱ្យនាង។
ក្រោយមក សូយា ប្រសូតបានបុត្រមួយរូបដាក់​ឈ្មោះ​​ថាសូផាត។ នាងរស់នៅជាមួយកូន​ដោយទុក្ខ​ព្រួយ​ព្រោះមិន​បាន​​ទទួល​​​ដំណឹង​អ្វី​សោះ​ពីលោក​សួន។ ទីបំផុតនាងដឹងថា លោក​សួន បានរៀបការនឹងនារីដទៃ​ នាងក៏ចាប់ឈឺ​យ៉ាង​ធ្ងន់រហូតបាត់បង់ជីវិត។ សូផាត ត្រូវបាន​ប្រជាជនក្នុង​ភូមិ​ជួយចិញ្ចឹម រហូតមកដល់អាយុ៨ ឆ្នាំ ក៏ទៅនៅរៀនសូត្រ​ក្នុងវត្ត ក្រោមការឧបត្ថម្ភ របស់ព្រះភិក្ខុទាំង​ឡាយ។ សូផាត​ ជាក្មេងដែលមានអ្នកផងស្រឡាញ់ណាស់ ទាំងបព្វជិត ទាំងគ្រហស្ត​ ​ព្រោះជាក្មេងឧស្សាហ៍រៀនសូត្រ និងធ្វើការងារមិនចេះនឿយ​ហត់។

លុះអាយុបាន១២ឆ្នាំ​ សូផាត បានសុំការអនុញ្ញាតិពីលោកគ្រូដើម្បីទៅរក​ឪពុក​នៅ​ ភ្នំពេញ។ ​លោកគ្រូរបស់គេយល់ថា សូផាតជាក្មេងមានប្រាជ្ញា ក៏ព្រមឱ្យទៅដោយ​ប្រាប់ពីរបៀបធ្វើដំណើរ ប្រាប់​កន្លែងស្នាក់នៅ និងទូន្មានពីករណីកិច្ចជាកូនចំពោះឪពុក​ម្ដាយ រួចព្រះអង្គក៏បានឱ្យលុយធ្វើដំណើរនិងឱ្យចិញ្ចៀនមរតក​ព្រមទាំងសំបុត្រមួយ​ច្បាប់ទៅភិក្ខុមួយអង្គដែលជាសម្លាញ់នៅវត្តឧណ្ណាលោមដើម្បីឱ្យទទួលសូផាត​ ឱ្យស្នាក់​នៅមុន​ពេល​រកឪពុក ឃើញ។

ពេលសូផាត មកដល់ភ្នំពេញមិនបានជួបសម្លាញ់លោកគ្រូទេ តែគេបានជួប​ព្រះសង្ឃផ្សេង​ទៀតដែល​ទទួលឱ្យគេស្នាក់នៅដើម្បីដើររកឪពុក។ សូផាតស៊ើបសួរ​យ៉ាង​យូរ​នៅតែរកឪពុកមិនឃើញ។ ថ្ងៃមួយ​ពេលកំពុងធ្វើដំណើរតាមផ្លូវ​សូផាត បាន​ជួប​ក្មេងពីរនាក់​ឈ្លោះគ្នា​ គេក៏ជួយសង្រ្គោះក្មេងតូចរួច​អ្នកទាំង​​​ពីរក៏រាប់អានគ្នាជាមិត្តភក្តិ។ កុមាររងគ្រោះនោះឈ្មោះ ណារិន ជាក្មួយប្រុសរបស់ភរិយាលោក​សួន។ ក្រោយពេល​ដែលណារិន ដឹងថាសូផាត គ្មានទីពឹងនោះ គេក៏បាននាំសូផាតទៅ​ជួបលោកសួន ដើម្បីសុំឱ្យសូផាត រស់នៅជាមួយគ្នា។

សូផាត បានរស់នៅក្នុងផ្ទះលោកសួន ហើយបានជួយធ្វើការងារគ្រប់បែបយ៉ាង ពិសេស​​បាន​​​ជួយកែប្រែចរិតណារិន ឱ្យក្លាយជាក្មេងឧស្សាហ៍រៀនសូត្រ និងស្លូតបូត​ទៀតផង ប្រការ​នេះ​ធ្វើឱ្យ​ប្ដីប្រពន្ធលោក សួន ពេញចិត្តណាស់ ឯនាងម៉ានយ៉ានជា​បងស្រី​ណារិន ក៏ពេញចិត្តនឹងសូផាត​ដែរ។

ពេលណារិន និងសូផាតបានប្រឡងជាប់សញ្ញាបត្រវិជ្ជាបារាំង–ខ្មែរ​​រួចហើយនោះ​ លោក​សួន​ ក៏បានឱ្យណារិន បន្តវិជ្ជាតទៅទៀត។ ចំណែកឯសូផាតវិញ លោកសួន បានរកការងារឱ្យធ្វើ ដោយ​ធ្វើជាស្មៀននៅក្នុងហាងជំនួញមួយ។​ ជាចៃដន្យថ្ងៃមួយ សូផាត ភ្លេចចិញ្ចៀនកេររបស់ម្ដាយនៅក្នុង​បន្ទប់​ទឹក​ ពេលនោះត្រូវ​​ម៉ានយ៉ាន បងស្រីណារិន រើសយកទៅជួនលោកសួនដែលជាឪពុកចិញ្ចឹម។លោកសួន ស្គាល់​ច្បាស់​ពីចិញ្ចៀន​នោះ ទើបដឹងខ្លួនថាសូផាត គឺជាកូនប្រុសបង្កើតរបស់ខ្លួន​ តែលោកបាន​ពិគ្រោះជាមួយប្រពន្ធ​ ហើយ​ចង់លាក់រឿងនេះមិនឱ្យសូផាតដឹង​ឡើយ។ តាំងពីថ្ងៃ​នោះ​​មក លោកក៏បានរៀបចំកន្លែងរស់នៅឱ្យសូផាត ដូចជា​អ្នករស់នៅក្នុងគ្រួសារទាំងមូល និងបាន​អនុញ្ញាត​ឱ្យសូផាត បរិភោគជាមួយក្រុមគ្រួសារ​ ហើយនិងឱ្យសូផាត រៀនសូត្រ​បន្តទៀតផង។ ចំណែក​​សូផាតវិញនៅតែមិនដឹងថាលោកសួន គឺជាឪពុករបស់ខ្លួន​នោះទេ។ រីឯមនោសញ្ចេតនា​ស្នេហា​រ​​បស់សូផាតនិងម៉ាយ៉ាន កើតឡើងជារៀងរាល់ថ្ងៃ តែគេមិននិយាយប្រាប់គ្នាឡើយ។​ នៅ​ផ្ទះជិត​ខាងសូផាតមាននារីម្នាក់ឈ្មោះ អ៊ូរី ក៏​ស្រឡាញ់​សូផាតដែរ ហើយនៅរាត្រីមួយ​នោះ​នាងអ៊ូរី​ បាន​​ចូល​ទៅក្នុងបន្ទប់សូផាត ដើម្បីនិយាយរឿង ស្នេហា តែសូផាត​បាន​បដិសេធ នាងក៏ចុះ​ចេញ​​ពីបន្ទប់​សូផាត​ទៅ​វិញ ចៃដន្យពេល​នោះ​ ​​​ម៉ានយ៉ានបាន ឃើញអ៊ូរី នៅក្នុងបន្ទប់សូផាត ធើ្វឱ្យ​នាង​ខឹង​នឹង​សូផាត​​ហើយ​លែង​និយាយ​រក​ និងគេចមុខពីសូផាត។

សូផាតយល់ថា ម៉ាយ៉ាន បានដឹងថាខ្លួនលួច​ស្រឡាញ់​​នាង ហើយដោយនាងមិនពេញចិត្តនឹងខ្លួន​ទើប​​នាង​តោះ​តើយ។ ពេលនោះសូផាត គិតថាខ្លួនមានកំហុស​ ក៏សម្រេចចិត្តរត់​ចេញ​ពីផ្ទះនោះ​ដោយទុកសំបុត្រមួយច្បាប់ផង។ ក្រោយពេល​ដឹង​រឿងនោះលោកសួនបាន​ចាត់ឱ្យ​​​គេដើររកសូផាតគ្រប់ទីកន្លែង ទីបំផុតគេរកឃើញ​ខ្មោចលង់ទឹក​មួយ​​មើលមិន​ស្គាល់ គេក៏​សន្និដ្ឋាន​ថា សូផាត ស្លាប់ហើយធ្វើបុណ្យឱ្យសពនោះទៅ។ នាងម៉ានយ៉ាន មានទុក្ខព្រួយយ៉ាងខ្លាំង ព្រោះគិតថាសូផាត សម្លាប់ខ្លួនដោយសារអាកប្បកិរិយា​តោះ​តើយ​របស់​នាង។

ពេលក្រោយមក មានយុវជនម្នាក់ទៀតឈ្មោះ សំណាង បានចូលមកស្ដីដណ្ដឹង​ ម៉ានយ៉ាន ពេលនោះលោកសួន បានសួរចិត្តនាងម្ដង ជាពីរដង នាងក៏មិនហ៊ានប្រកែក​នឹង​លោក បើទោះបីជា​នាងនៅនឹកសូផាត​ ហើយមិនដែល​ស្គាល់​សំណាងនោះក៏ដោយ។ លុះដល់ពេលជិតដល់ថ្ងៃ​រៀប​​អាពាហ៍​ពិពាហ៍​លោកសួន បាននាំគ្រួសារព្រមទាំង សំណាង ទៅលេងកម្សាន្តនៅផ្ទះមិត្តភក្តិម្នាក់ជា​មេស្រុក​ឯបាត់ដំបង។​

ចំណែកឯ សូផាត ក្រោយពេលរត់ចេញពីផ្ទះលោក​សួន គេ​បានទៅសុំជួយធ្វើការងារ និង​រស់នៅជាមួយមេ​ស្រុក​នោះ។ ថ្ងៃ​ដែល​លោកសួន​ ទៅលេងកម្សាន្តនៅទី​នោះ សូផាត ក៏រត់គេចបាត់ មិនឱ្យជួបលោកសួន ឡើយ ក្រោយពេលដែលគេរៀប​ចំ​ទទួលទាន​រួច។ ​លោក​សួន និងម៉ានយ៉ានមិន​បានដឹងថាសូផាត រស់នៅ​ទី​នោះ​ទេ។ ក្រោយពេលបាយរួច ម៉ានយ៉ាន​ បានទៅកម្សាន្តក្រៅ​ភូមិក្បែរ​គុម្ព​ឫស្សី ពេលនោះសំណាងទៅតាម ហើយមានបំណងថើបនាង នាងក៏ដើរ​ចេញ ស្រាប់​​តែ​​នាង​បានឃើញសូផាតឈរ​នៅ​ក្បែរ​ជិតបង្កើយ​ នាង​ស្មានថាជាខ្មោច ក៏ស្រែក​ឡើង ហើយ​​ដួល​សន្លប់ទៅរីឯសូផាតក៏គេចខ្លួន​ទៅបាត់។ គេ​ទាំងអស់​គ្នាជឿថា ជាខ្មោច​សូផាត មែនក៏បន់ស្រន់​ រួចយកម៉ានយ៉ាន មកភ្នំពេញវិញ។

ពេលម៉ានយ៉ាន បានធូរស្រាល គេក៏រៀបចំអាពាហ៍​ពិពាហ៍​របស់នាងជាមួយសំណាង។ ថ្ងៃ​រៀបការ​នាង​ម៉ានយ៉ាន ក៏គេចទៅ​លោតទឹកសម្លាប់ខ្លួន​ដោយសារតែនាងនៅនឹកដល់ សូផាត។​ ពេល​នោះគ្រួសារលោកសួន មានទុក្ខព្រួយយ៉ាង​ខ្លាំង ដោយជឿ​ថា​ម៉ានយ៉ានស្លាប់ តែនាងនៅមិន​ទាន់ស្លាប់ទេ ​ព្រោះ​បាន​អ្នក​នេសាទ​ម្នាក់ជួយស្រង់។ សូផាត បានជួ​ប​ម៉ានយ៉ាន ព្រោះក្រោយពីរត់​គេចពីមេស្រុកមកគេបានរស់នៅ​ជា​មួយ​សម្លាញ់​​ជាអ្នកនេសាទនោះ។ អ្នកទាំងពីរបានសារ​ភាពស្នេហារៀងខ្លួន រួចព្រម​រស់​ជាមួយ​គ្នា​ តែដោយភ័យខ្លាច ក្រុមគ្រួសារសំណាងដឹង ពួកគេក៏ភៀស​ខ្លួន​ទៅ​នៅខេត្ត​ស្វាយ​រៀង។ លុះដល់ពេលរដូវធ្វើស្រែចម្ការ​ ប្ដីប្រពន្ធសូផាត​ ខ្វះប្រាក់ទិញស្រូវពូជ សូផាតក៏សម្រេចចិត្ត មកភ្នំពេញលក់ចិញ្ចៀន យកប្រាក់ដោះស្រាយបញ្ហា។ ពេលធ្វើ​ដំណើរមក​ភ្នំពេញសូផាតបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេបញ្ជូន មកមន្ទីរ​ពេទ្យ​នៅភ្នំពេញ។ ចំណែក​​​​ម៉ាយ៉ាននៅ​ផ្ទះមានជម្ងឺ ក៏អញ្ជើញគ្រូពេទ្យមកព្យាបាល ចៃដន្យ​​អីគ្រូពេទ្យេ ដឹងថានាងជាគូដណ្តឹង​មិត្តភក្តិរបស់​ខ្លួនឈ្មោះសំណាង គេក៏បញ្ជូន​នាងឱ្យ​ម​​ក​ព្យា​បាល​​នៅ​ភ្នំពេញ​ រួចឱ្យដំណឹងទៅមិត្ត​របស់ខ្លួន។

សំណាង​បានទៅជួបម៉ានយ៉ាន នៅក្នុងមន្ទីរពេទ្យ​ព្រមទាំង​បានទាមទារសំណងបណ្ណាការ​មកវិញ រីឯ​សូផាត ដែលនៅ​សម្រាក​ព្យាបាលក្នុងមន្ទីរពេទ្យនោះដែរ ពេលបាន​ឮសំឡេងប្រពន្ធ​របស់​ខ្លួន ក៏ចេញមករក ​ពេលនោះ​សូផាត និងសំណាងក៏មាន​ជម្លោះនឹងគ្នាយ៉ាង​ខ្លាំង។ បញ្ហាទាំងអស់​នេះបាន​ដោះ​​ស្រាយ នៅ​ពេល​លោកសួនមកដល់។ លោកបានបំភ្លឺការពិតឱ្យ​សូផាត​ដឹង​ រួចធា​នា​​សង​បណ្ណា​ការ​គ្រួសារ​សំណាងវិញ។ គេបាន​រៀប​អាពាហ៍​ពិពាហ៍ឱ្យសូផាត និង​ម៉ានយ៉ាន យ៉ាងគគ្រឹក​គគ្រេង។

Read More

Ferrari World ឧទ្យានកម្សាន្តដ៏ធំក្នុងពិភពលោក​

Ferrari World Abu Dhabi គឺសួនកម្សាន្តមួយដែលមានទីតាំងស្ថិតនៅលើកោះ Yas Island ក្នុងទីក្រុង Abu Dhabi, ប្រទេសអារ៉ាប់រួម។ វាគឺជាសួនឧទ្យានរបស់ក្រុមហ៊ុនឡានម៉ាក Ferrari ដំបូងហើយវាជាសួនកម្សាន្តដែលមាន រាងខាងក្រៅធំបំផុតដែលមិនធ្លាប់បានសាងសង់ពីមុនមក។ Formula Rossa, គឺជា Roller Coaster លឿនបំផុតក្នុងពិភពលោកដែលមានទីតាំងស្ថិតនៅទីនោះផងដែរ។


គ្រឹះសម្រាប់សួននេះត្រូវបានចាប់ផ្ដើមនៅថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2007 ដោយវាបានចំណាយពេលបីឆ្នាំដើម្បីអភិវឌ្ឍឧទ្យាននេះ​ ហើយវាបានបើកជាផ្លូវការសាធារណៈនៅថ្ងៃទី 4 ខែវិច្ឆិកាឆ្នាំ 2010។ Ferrari World Abu Dhabi បានគ្របដណ្តប់លើផ្ទៃដី 86,000 ម៉ែត្រការ៉េ។ Ferrari World Abu Dhabi ត្រូវបានគេដាក់ឈ្មោះថា "កន្លែងទាក់ទាញទេសចរណ៍ឈានមុខគេនៅមជ្ឈឹមបូព៍ា"( "Middle East's Leading Tourist Attraction") នៅពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ 2015(World Travel Awards 2015) ។



Roller coaster
Name
Opened​ Manufacturer Type Notes
Fiorano GT Challenge 2010 Maurer Söhne Launched, Dueling R-Coaster prototype.
Formula Rossa 2010 Intamin Launched It is the fastest roller coaster since 2010.
Mission Ferrari 2017 Dynamic Attractions SFX Coaster SFX Coaster prototype.
Flying Aces 2016 Intamin Launched, Wing Coaster Known for having the world's tallest non-inverting loop.
Turbo Track 2017 Intamin Shuttle Will be the park's 5th coaster.



Thrill rides

Name Type
Karting Academy Go-karts
Scuderia Challenge Interactive motion simulator
V12 Enter the Engine Log Flume

Family rides
Name Type
Driving Experience Drive a Ferrari
Tyre Twist Teacup ride
Viaggio in Italia Flight simulator
Speed of Magic 4-D ride
Made in Maranello Tour of the historic Ferrari factory
Galleria Ferrari Interactive historical gallery
Driving with the Champion F1™ & GT virtual simulation
Fast Lane Interactive game show
Bell'Italia Tour of miniature Italy

Children's rides

Name Type
Junior GT Junior Pilota's driving school
Junior GP Junior Pilota's racing school
Khalil's Car Wash Children’s interactive play area
Junior Training Camp Climbing area
Benno’s Great Race Interactive dark ride

Shows

Name Type
Cinema Maranello Film featuring Enzo Ferrari
RED Live performance with dancing, BMX biking, mega wheels and acrobatics
Tyre Change Show Two mechanics whose lifelong dream is to be pit crew members for Scuderia Ferrari
Viva Ferrari 3D animations, performance arts and optical illusions






Read More

មកមើលសំណង់ស្ពានដ៏អស្ចារ្យក្នុងពិភពលោកទាំងអស់គ្នា

អ្នកទំនងជាប្រើពួកវារាល់ថ្ងៃ ប៉ុន្តែ តើអ្នកធ្លាប់ពិចារណាទៅលើវិស្វកម្មស្ពានដែរឬទេ?


ស្ពានទាំងនោះមានទំហំធំ​ ដែលស្ពានទាំងនោះផ្សំឡើងពីជាបេតុង​, ដែក, និងខ្សែភ្លើងដែលមានទម្ងន់រាប់ពាន់តោនប៉ុន្តែវានៅតែឈរយ៉ាងរឹងមាំ, សូម្បីតែក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិបំផ្លិចបំផ្លាញនិងអំពើហិង្សាដូចជាការរញ្ជួយដី, ទឹកជំនន់និងខ្យល់ព្យុះសង្ឃរាជាដើម។ ស្ពានគឺមានគន្លឹះក្នុងការឱ្យយើងផ្លាស់ទីនិងបម្រើជាទិដ្ឋភាពនៃការធ្វើដំណើរការនាំចូលជាច្រើនផងដែរ។ តើអ្នកមានដឹងពីភាពអស្ចារ្យរបស់វាដែរឬទេ? ខាងក្រោមនេះគឺជាស្ពានដែលគួរអោយចាប់អារម្មណ៍បំផុតនៅទីនោះ។


Akashi Kaikyo Bridge



Location Year completed Length Architect
Shandong Province, China 2011 16.6 miles Shandong Gausu Group



Jiaozhou Bay Bridge



Location Year completed Length Architect
Shandong Province, China 2011 16.6 miles Shandong Gausu Group



Lake Pontchartrain Causeway



Location Year completed Length Architect
Louisiana, United States 1956 23.87 miles Louisiana Bridge Company



Millau Viaduct


Location Year completed Length Architect
Aveyron, France 2004 1.53 miles Norman Foster, Michel Virlogeux



Read More

មានដឹងថាហេតុអ្វីបានជាយន្តហោះអាចហោះបានដែរឬទេ?

អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាយន្តហោះអាចហោះបាន បើវាមានទំហំធំយ៉ាងនេះ ហើយម្យ៉ាងវិញទៀតវាមានទម្ងន់រាប់សិបតោនឯណោះ?



យ៉ាងណាមិញថ្ងៃនេះប្រិយមិត្តប្រាកដជាបានដឹងថាយន្តហោះអាចហោះបានដោយសារអ្វីហើយ!

តោះ!ទស្សនាវីដីអូនេះទាំងអស់គ្នា


Read More

Download សៀវភៅ Boost Your Vocabulary 1



សៀវភៅ Boost Your Vocabulary 1


Read More

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរី

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើសេចក្តីប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរីក្នុងសាលា Lee Kuan Yew of Public Policy នៅសាកល
វិទ្យាល័យជាតិសិង្ហបុរី សម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះ។



សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនដល់សាធារណៈជន ពិសេស សិស្សនិស្សិត ដែលទើបនឹងបញ្ចប់ថា្នក់បរិប័ត្រនៅតាមសាកលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ឲ្យបានជ្រាបថា៖ ប្រទេសសិង្ហបុរីបានផ្តល់អាហាររូបករណ៍ថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០១៧ ពីសាលា Lee Kuan Yew of Public Policy នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

នេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជាតិសិង្ហបុរី នឹងផ្តល់នូវកម្មវីធីសិក្សាថ្នាក់អនុបណ្ឌិតជូនចំពោះសិស្សនិស្សិតកម្ពុជា រួមមានអនុបណ្ឌិតកិច្ចការបរទេស, អនុបណ្ឌិតនយោបាយសាធារណៈ, អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងអនុបណ្ឌិតគ្រប់គ្រងសាធារណៈ។

សូមជម្រាបថា ​សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យបានទាន់ពេលវេលា ពីព្រោះថា ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
Read More

មធ្យោបាយធ្វើដំណើរតាម រថភ្លើងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ភ្នំពេញ: ​អយស្ម័យយានដែលប្រជាជនខ្មែរទូទៅហៅថារថភ្លើង គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ មធ្យោបាយធ្វើដំណើរមួយនេះត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៦។ សព្វថ្ងៃមធ្យោបាយធ្វើដំណើរមួយនេះចេញដំណើរតែបីថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃសុក្រ​ សៅរ៍​ និងថ្ងៃអាទិត្យ ហើយមួយថ្ងៃចេញដំណើរពីរជើងគឺ នៅម៉ោង៧ព្រឹក និងម៉ោង៣រសៀលចំពោះតម្លៃសំបុត្រវិញមាន បីលំដាប់គឺពី ភ្នំពេញទៅខេត្តតាកែវតម្លៃសំបុត្រ៥$​ ពីភ្នំពេញទៅខេត្តកំពតតម្លៃសំបុត្រ៦$ និងពីភ្នំពេញទៅខេត្តព្រះសីហនុតម្លៃសំបុត្រ៧$ក្នុងម្នាក់នាក់។ 



ជាអ្នកធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ​យុវជន​ អួន លំអង និងយុវជន លាស់ ពន្លឹក បានសម្តែងការចាប់អារម្មណ៍ស្រដៀងគ្នាដែរថាការធ្វើដំណើរតាមរថភ្លើងវាផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ​ ថ្វីត្បិតតែវាយឺតបន្តិចមែន។ គាត់រៀប់បន្តទៀតថានៅក្នុងទូរថភ្លើងនីមួយៗមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធWiFi ទូរទស្សន៍​ កង្ហារ​ បន្ទប់ទឹកមានអនាម័យ មានធ្នើរងាយស្រួលក្នុងការដាក់ឥវ៉ាន់ និងមានផាសុខភាព។ យុវជនទាំងពីរបន្តរទៀតថា ការធ្វើដំណើរតាមរថភ្លើងនេះវាមានសុវត្តិភាពជាងមធ្យោបាយធ្វើដំណ់រផ្សេងៗដូចជា រថយន្តក្រុង ម៉ូតូជាដើម។ យុវជនដដែលក៏បានអំពាវនាវឱ្យប្រជាពល់រដ្ឋខ្មែរទាំងអស់ឱ្យចូលរូមធ្វើ​​​​ដំ​​ណើរ​​តាមមធ្យោបាយមួយនេះព្រោះថាវាអាច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងមានសុវត្តិភាព៕






Read More