អ្នកប្រើប្រាស់ iPad ទាំងអស់ប្រហែលជាចង់បញ្ចូលរឿងដែលនៅក្នុង DVD ទៅក្នុង iPad ឬ iPad 2 ដែរ, ប៉ុន្តែ iPad ឬ iPad2 នោះគឺមិនមានសមត្ថភាពឱ្យយើងដាក់នៅ DVD នោះទេ។ ខាងក្រោម គឺជាវិធីសាស្ត្រមួយដែលអាចឱ្យយើងបញ្ចូលរឿងនៅក្នុង DVD ទាំងមូល ទៅក្នុង iPad ឬ iPad2 របស់អ្នក។
ជំហានទី១៖ មុនដំបូង យើងត្រូវ Download កម្មវិធី DVD to iPad Converter តាម Website ខាងក្រោម
http://convert-dvd-ipad.com/convert-dvd-ipad-win.exe សម្រាប់ Windowshttp://convert-dvd-ipad.com/dvd-to-ipad-mac-intel.dmg សម្រាប់ Mac
ជំហានទី២៖ បន្ទាប់មកយើងត្រូវចុច Open DVD ដែលនៅជ្រុងផ្នែកខាងលើនៅកម្មវិធី ដើម្បី Load រឿងដែលនៅក្នុង DVD ចេញពី DVD-ROM។ ប៉ុន្តែបើយើងមាន File DVD នៅក្នុង Computer ស្រាប់ គឺយើងត្រូវចុច Add Video ។
ជំហានទី៣៖ ត្រង់កន្លែង Output គឺវាដាក់ iPad MPEG-4 Video ជាលក្ខណៈ Default, ដូចនេះដើម្បី បញ្ចូល File DVD ទៅក្នុង iPad គឺយើងមិនចាំបាច់ប្តូរវាទេ
ជំហានទី៤៖ ចុចលើពាក្យ Start Encode ដែលនៅខាងក្រោម ជ្រុងខាងស្តាំ ដើម្បីចាប់ផ្តើម បម្លែងពី DVD ទៅជា Video ដែល Support ទៅនឹង iPad
ជំហានទី៥៖ បន្ទាប់ពីបម្លែងរួចហើយ គឺយើងអាចបញ្ចូល File នោះទៅកាន់ iPad តាមរយៈ កម្មវិធី iTune បាន។