News Trending

លោក Luis Enrique បង្កើតកំណត់ត្រាថ្មីមួយបន្ទាប់ពីឈ្នះយប់មិញ

ad+1

លោក Luis Enrique បានបន្តរបង្កើតកំណត់ត្រាថ្មី សម្រាប់ក្រុមងអ្នកមានបុណ្យ Barcelona បន្ទាប់ដឹកនាំក្រុមបានឈ្នះបួនប្រកួតនៅក្នុងរដូវកាលថ្មីនេះ។


អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះ បានចូលមកដឹកនាំក្រុម Barca នៅក្នុងឆ្នាំ 2014 ក្នុងនោះផងដែរលោកបានដឹកនាំក្រុមមួយនេះ ២រដូវកាល និងកំពុងចាប់ផ្ដើមរដូវកាលថ្មីបាន ៤ប្រកួត ដោយក្នុងនោះលោកបានដឹកនាំក្លឹមមួយនេះឈ្នះបាន ១០០ប្រកួត ក្នុងចំណោមការប្រកួតផ្លូវការ ១២៦ប្រកួតកន្លងមក។ Barcelona បានឈ្នះ ៦១ប្រកួតនៅក្នុងលីក, ១៨ប្រកួត នៅ Champion League, ១៦ប្រកួតក្នុងពានរង្វាប់ Spanish Cup, ២ប្រកួតក្នុងពាន Club World Cup និង ១ប្រកួតទៀតនៅក្នុងពានរង្វាន់ European Super Cup។ ដូចនេះ ចាប់តាំងពីរដូវកាល 2014/2015 ក្លឹបអ្នកមានបុណ្យមួយនេះ ស្គាល់ពាក្យថាចាញ់ ១៣ដង និងស្មើ ១៣ដង តែប៉ុណ្ណោះ។


សម្រាប់ការប្រកួតយប់មិញនេះគឺក្រុម FC Barcelona បានយកឈ្នះក្រុម Athletic Bilbao ក្នុងលទ្ធផល ១ ទល់នឹង ០ ដែល ១គ្រាប់នេះគឺជាការតែតបញ្ជូលទីពីកីឡាករ Rakitic នាទី ទី ២១បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Ada Turan៕