News Trending

របៀបបិទ Auto Update ហ្គេមនៅលើទូរស័ព្ទ Android

ad+1



លោកអ្នកដែលទើបតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ក្រោយ ឬក៏មិនទាន់​បាន​ដឹង​ពី​របៀប​បិទ​ការ​ដោន​ឡូត​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ​ឥលូវ​នេះ​យើង​នឹង​ណែនាំអស់លោកអ្នកអំពី​ការ​បិទ​ដោយ​ងាយ​ស្រួល​យល់​ មិន​ពិបាក​ដោយ​មិន​ចាំ​បាច់​ចូល​ទៅ​កាន់​ Setting លើ Menu ។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Google Play Store ចុច​ពាក្យ​ Play Store នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង​ បន្ទាប់មក​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ រួច​អ្នក​ត្រូវ​រើស​យក​ពាក្យ​ Setting បន្ទាប់​រើស​យក​ពាក្យ​ Auto-Update apps ពេល​នោះ​នឹង​លោត​ផ្ទាំង​មួយ​ទៀត​មាន​បី​ជំរើស​ក្នុង​ការ​អាប់ដេត​ ទី1.បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ ទី2.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្ថិ​គ្រប់​ពេល​ឲ្យ​តែ​ភ្ជាប់​អ៊ីនធើណេត និងទី3.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ Wifi តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​យក​ជំរើស​ទី1​ ដើម្បី​បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​អស់​នៅ​លើ​ឧបករណ៍​របស់​ អ្នក។


ជ្រើសរើស setting


ជ្រើសរើស Auto-Update apps