News Trending

លោក Luis Enrique បាននិយាយទៅអ្នកសារពត៌មាន នៅក្នុងការប្រកួតជើងទីពីរនៃពានរង្វាន់ Spanish Super Cup

ad+1



"វាជាការ រីករាយណាស់ យើងមិនបាន របូតគ្រាប់ស៊ុតបញ្ចូលទីណាមួយ ហើយនោះគឺ ដោយសារតែកីឡាករ ដែលបានប្រកួតមានការស៊ីសង្វាក់គ្នា" អ្នកចាត់ការទូទៅក្លឹម Barcelona បានបន្ដរ ។ 
"ប៉ុន្តែ វាគឺជា លទ្ធផលដ៏ល្អ ត្រឹមត្រូវ។ ឥឡូវនេះយើងត្រូវ ផ្តោតលើ ការប្រកួត នៅថ្ងៃសៅរ៍, ដែលជាការចាប់ផ្តើមនៃការប្រកួតលីក ដែលយើងជាម្ចាស់ជើងឯក និង កំពុងស្វែងជ័យជម្នះដើម្បីរក្សា ប្រវត្តសាស្រ្តរបស់យើង"។

លោកបានទទួលស្គាល់ទៀតថាការរបួសរបស់ Javier Mascherano គឺជាបញ្ហាស្មុកស្មាញបន្ដិចហើយ, ហើយលោកក៏បាននិយាយទៀតផងដែរថា  "ខ្ញុំពិតជារីករាយជាមួយនឹងការបង្ហាញទំរង់លេងដ៏ល្អរបស់ Arda Turan។ វាជាការល្អណាស់ដែលគាត់អាចបន្តរបង្ហាញទម្រង់នេះតទៅទៀត"។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ ចុងក្រោយបំផុតនេះបានធ្វើឱ្យ អ្នកចាត់ការ លោក Luis Enrique ក្លាយជាអ្នកចាត់ការជោគជ័យបំផុត ទីបី ក្នុងប្រវត្តិសាស្រ្ត ក្លឹប FC Barcelona ដោយស្ថិតក្រោមអ្នកចាត់ការលោក Johan Cruyff និង លោក Pep Guardiola