News Trending

មានដែលធ្លាប់ដឹងពីមុខងារទាំង៥របស់ iPhone ទេ?

ad+1

តើលោកអ្នកធ្លាប់ដែរដឹងអំពីមុខងារដ៏ងាយស្រួលទាំងអស់នេះទេ។ មុខងារទាំងនេះវាហាក់មើលទៅដូចជាសាមញ្ញ តែមានអស់លោកអ្នកខ្លះនៅមិនទានបានដឹងអំពីមុខងារទាំងអស់នេះទេ។ ថ្ងៃនេះយើងនឹងបង្ហាញពីមុខងារងាយៗទាំងអស់នេះ ដែរវាផ្ដល់ភាពងាយស្រួល និងចំណេញពេលវេលា។

១. លុបលេខនៅក្នុងកម្មវិធីគិតលេខ

លោកអ្នកប្រហែលជាធ្លាប់ឆ្លងកាត់រួចមកហើយនូវការប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុង iPhone ហើយនៅពេលដែលលោកអ្នកវាយលេខខុសលោកអ្នកប្រហែលជាត្រូវលុបលេខទាំងអស់និងត្រូវវាយបញ្ចូលសារជាថ្មី។ តែពេលនេះលោកអ្នកគ្រាន់តែធ្វើការទាញផ្នែកខាងស្ដាំ ឬខាងឆ្វេងនៅលើផ្ទៃខ្មៅដោយម្រាមដៃនោះវានឹងលុបលេខនៅខាងក្រោមម្ដងមួយខ្ទង់ ម្ដងមួយខ្ទង់

២. កំណត់បទចម្រៀងឱ្យឈប់

ដើម្បីកំណត់បទច្រៀងឱ្យឈប់ដោយខ្លួនឯងលោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Clock => Timer (កំណត់​រយៈពេល​​បទ​ចម្រៀង​ត្រូវ​ឈប់ ​មាន​ម៉ោង ​និង​នាទី ) => When Timer Ends ចុច​ពាក្យ​​ Stop Playing => Start។


៣. អង្រួនទូរស័ព្ទដើម្បី Undo សារ

នៅពេលដែលលោកអ្នកវាយសារខុស ឬលោកអ្នកលុបសារដែលកំពុងសរសេរហើយចង់ឱ្យសារនោះត្រលប់មកវិញលោកអ្នកគ្រាន់តែធ្វើការអង្រួនទូរស័ព្ទនោះមុខងារ Undo នឹងដំណើរការ


៤. ថតរូបពេលកំពុងថតវីដីអូ

នេះជាវិធីងាយស្រួលដោយលោកអ្នកគ្រាន់តែចុចប៊ូតុងពណ៌សនោះវានឹងថតរូបនៅពេលដែរលោកអ្នកកំពុងតែថតវីឌីអូ


៥. Save File HTML ទៅជា PDF

លោក​អ្នក​គ្រាន់​តែ​​​បើក​​ឯកសារ​ ឬ​អត្ថបទ​ណា​មួយ​​​ រួច​ចុច​លើ​ប៊ូតុង Save ខាង​ក្រោម​​ដែល​មាន​សញ្ញា​ព្រួញ​បាញ់​ទៅលើ=> បិទ​អ៊ីន​ធើណិត​សិន​មុននឹងចាប់ផ្ដើមSave => ​​Save PDF to iBooks ពេល​នោះ​វា​នឹង​បង្កើត​ជា​ File PDF ហើយ។