News Trending

Barcelona បានដាក់គោលដៅលើអ្នកចាំទី Cillenssen របស់ Ajax

ad+1

ក្រុមជើងឯងលីកកំពូលរប់សអេស្ប៉ាញត្រូវបានគេរាយការណ៍ថាបានបានដាក់គោលដៅថ្មីទៅលើអ្នកចាំទីសញ្ជាតិហូឡង់ ដើម្បីជំនួសកន្លែងរបស់ Claudio Bravo ដែលបានផ្ទេរទៅកាន់ក្រុម Manchester City។


យោងតាមសារពត៌មាន De Telegraaf  បានឱ្យដឹងថា Barcelona កំពុងឈានដល់ការនាំយកអ្នកចាំទីរបស់ក្រុម Ajax, Jasper Cillessen

ម្ចាស់ជើងឯកមួយនេះបានសម្លឹងឃើញ កីឡាករវយ័ ២៧ឆ្នាំរូបនេះ ដើម្បីជំនួសកន្លែង Bravo ដែលបានបញ្ចប់ការផ្ទេរទៅកាន់ក្រុមមេឃខៀវ Manchester City។

Barcelona បានដាក់សំណើរទៅកាន់អ្នកចាំទីអន្តរជាតិរបស់ហូឡង់រូបនេះ ក្នុងតម្លៃ 10-12 លានអ៊ឺរ៉ូ

Cillessen បានផ្ទេរមក Ajax ពីក្រុម NEC ក្នុងឆ្នាំ 2011 ហើយបានបង្ហាញខ្លួនជាង 100 ប្រកួតនៅក្នុងក្រុមនេះនៅគ្រប់កម្មវិធី។